កូវីដ-១៩
ខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានកូវីដថ្មី ១៤៧នាក់ ខណៈករណីឆ្លងសរុបមានចំនួន ២៧៦៧នាក់
BY Khmernote Media
July 4, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងខេត្តស្វាយរៀងមានករណីជាសះស្បើយចំនួន ៤៨នាក់ (ស្រី៣១នាក់) និងរកឃើញករណីថ្មីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤៧នាក់ (ស្រី៨៦នាក់) និងករណីស្លាប់ចំនួន ០៥នាក់ (ស្រី០៣នាក់)។ គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២២០១ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២៧៦៧នាក់ (ស្រី១៥៧០នាក់) ករណីជាសះស្បើយចំនួន ១៥៨២នាក់ (ស្រី៩២៦នាក់) ករណីកំពុងសម្រាកព្យាបាលចំនួន ១១៥៤នាក់ (ស្រី៦២៨នាក់) និងករណីស្លាប់ចំនួន ៣០នាក់ (ស្រី១៦នាក់)៕
