ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ចម្ការព្រៃមេពូជឈើគ្រញូងនៅក្នុងស្រុកបន្ទាយស្រី ដែលជាចម្ការព្រៃមេពូជឈើគ្រញូងដ៏ធំនៅកម្ពុជា ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

    BY Khmernote Media September 6, 2018
    រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ចម្ការព្រៃមេពូជឈើគ្រញូងនៅក្នុងស្រុកបន្ទាយស្រី ដែលជាចម្ការព្រៃមេពូជឈើគ្រញូងដ៏ធំនៅកម្ពុជា ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

    លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ បានឲ្យដឹងថា តំបន់ដែលមានដើមគ្រញូងធំៗប្រមាណជាង៥០០ដើម នៅលើផ្ទៃដីទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ហើយជាផ្នែកមួយនៃការចូលរួមការពារពូជឈើដ៏កម្រនៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវដល់អ្នកទេសចរណ៍ ទាំងជាតិ និងអន្តរជាតិចូលរួមទាំងអស់គ្នា។

    លោក សេង លន មានប្រសាសន៍ទៀតថា នៅក្នុងចម្ការពូជនេះ ខាងរដ្ឋបាលព្រៃឈើ បានរៀបចំឲ្យមាន សួនអនុស្សាវរីយ៍មួយដែលអាចឲ្យអ្នកទេសចរណ៍ ចូលរួមដាំកូនឈើ តាមទិសស្លោកទេសចរណ៍ម្នាក់ដាំដើមឈើមួយដើម ហើយអ្នកទេសចរណ៍អាចដើរទស្សនាដើមឈើគ្រញូងធំៗ និងជិះកង់មើលផ្កាព្រៃ ដ៏ស្រស់ស្អាតផងដែរ ខណៈបច្ចុប្បន្ននេះ ដោយមានជំនួយពីរដ្ឋាភិបាលកូរ៉េ ក្នុងតំបន់ព្រៃមេពូជនេះ ក៏បានបំពាក់កាម៉េរ៉ាចំនួន១៣គ្រឿង សម្រាប់តាមដានវត្តមានសត្វព្រៃនានាផងដែរ ដែលទាំងអស់នេះ សុទ្ធសឹងជាសក្តានុពលសម្រាប់ទាក់ទាញអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay