ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃកំពុងឈានដល់ការសាកល្បងលើមនុស្ស ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣ប្រភេទ ដែលខ្លួនជាអ្នកបង្កើតឡើងផ្ទាល់

    BY autoadmin July 5, 2021
    ប្រទេសថៃកំពុងឈានដល់ការសាកល្បងលើមនុស្ស ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣ប្រភេទ ដែលខ្លួនជាអ្នកបង្កើតឡើងផ្ទាល់

    ក្រុមប្រឹក្សាស្រាវជ្រាវជាតិ​ និងវិទ្យាស្ថានវ៉ាក់សាំងជាតិនៃប្រទេសថៃ បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលប្រទេសថៃបង្កើតដោយខ្លួនឯងចំនួន ៣ប្រភេទ កំពុងស្ថិតក្នុងការសាកល្បងលើមនុស្ស ខណៈដែលវ៉ាក់សាំងជាង ២០ ផ្សេងទៀត ស្ថិតក្នុងដំណាក់កាលស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីអ្នកវិទ្យាសាស្ត្រ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា វ៉ាក់សាំងណាខ្លះកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ថែម ខណៈវ៉ាក់សាំងចំនួន ៣ប្រភេទ ដែលកំពុងត្រូវបានសាកល្បងលើមនុស្សមានដូចជា៖

    – ChulaCov19 គឺជាវ៉ាក់សាំង MRNA បង្កើតដោយសាកលវិទ្យាល័យជូឡាឡុងកន។ វាស្ថិតក្នុងដំណាក់កាលដំបូងនៃការសាកល្បងលើមនុស្ស ក្នុងចំណោមបេក្ខជនចូលរួមចំនួន ៧២ នាក់។ វ៉ាក់សាំងនេះមានចំនួន ២ដូស និងត្រូវបានផ្តល់ឱ្យក្នុងចន្លោះពេល ២១ ថ្ងៃពីគ្នា។

    – HXP-GPOVac គឺជាវ៉ាក់សាំងអសកម្មមួយ ដែលត្រូវបានបង្កើតរួមគ្នាដោយមហាវិទ្យាល័យវេជ្ជសាស្រ្តត្រូពិកនៃសាកលវិទ្យាល័យ Mahidol និងអង្គការឱសថរដ្ឋាភិបាល។ វាស្ថិតក្នុងដំណាក់កាលទី២ នៃការសាកល្បងលើមនុស្ស ជាមួយនឹងបេក្ខជនចូលរួម ៤៦០ នាក់។ ជាប្រភេទវ៉ាក់សាំង ២ដូស ហើយត្រូវចាក់ក្នុងចន្លោះពេល ២៨ ថ្ងៃពីគ្នា។

    – Covigen គឺជាវ៉ាក់សាំង DNA ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថ Bionet Asia និង Technovalia ដែលបានចាប់ផ្តើមដំណាក់កាលដំបូងនៃការសាកល្បងមនុស្ស នៅក្នុងចំណោមបេក្ខជន ១៥០ នាក់។ វ៉ាក់សាំងនេះមានចំនួន ២ដូស ត្រូវបានចាក់ជូនក្នុងចន្លោះពេល ២៨ ថ្ងៃពីគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: