ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅកោះកុង ជំងឺកូវីដ បានឆ្លងចូលគ្រប់វ័យមនុស្ស ដោយមិនដឹងពីប្រភពច្បាស់លាស់ ខណៈដែលបន្ទប់សង្គ្រោះបន្ទាន់ គ្មានគ្រែទំនេរនោះទេ

    BY Khmernote Media July 6, 2021
    នៅកោះកុង ជំងឺកូវីដ បានឆ្លងចូលគ្រប់វ័យមនុស្ស ដោយមិនដឹងពីប្រភពច្បាស់លាស់ ខណៈដែលបន្ទប់សង្គ្រោះបន្ទាន់ គ្មានគ្រែទំនេរនោះទេ

    កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បើតាមការបង្ហោះរៀបរាប់នៅលើទំព័រ Facebook មន្ទីរពេទ្យខេត្តកោះកុង បានអោយដឹងថា ជំងឺកូវីដ-១៩ បានឆ្លងចូលគ្រប់វ័យមនុស្សដោយមិនដឹងពីប្រភពច្បាស់លាស់ឡើយ ខណៈដែលផ្នែកសង្គ្រោះបន្ទាន់វិញគឺពេញគ្រប់បន្ទប់តែម្តង គ្មានគ្រែទំនេរនោះទេ។ ទំព័រ Facebook ដដែលបានរៀបរាប់អោយដឹងថា៖

    “ពេលនេះជម្ងឺកូវីតបានឆ្លងចូលគ្រប់វ័យមនុស្សហើយដោយមិនបានដឹងពីប្រភពច្បាស់លាស់ ជាក់ស្តែងថ្ងៃនេះមានទាំងស្រ្តីមានផ្ទៃពោះ កូនក្មេងៗតូចៗជាច្រើនផងដែរដែលពួកគាត់កំពុងរស់នៅក្នុងបន្ទុកគ្រួរសារដែលឪពុកម្តាយរបស់ពួកគាត់បែជាមានលទ្ឋផលអវិជ្ជមានទៅវិញ។ នៅពេលនេះក្រុមគ្រូពេទ្យយើង ខិតខំទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកទេ ដោយតម្រូវឲយកសំណាករាល់អ្នកជម្ងឺនិងអ្នកកំដរទាំងអស់ មុនអនុញ្ញាត្តិឲចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំណែកផ្នែកសង្គ្រោះបន្ទាន់វិញ( ICU ) គឺពេញគ្រប់បន្ទប់តែម្តង គ្មានគ្រែទំនេរនោះទេ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតី ឆន្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់កងទ័ពអាវសរបស់យើង ដែលបានលះបង់ តស៊ូការលំបាកនេះដើម្បីភាពសុខដុមរមនាសង្គមជាតិយើង ។ មន្ទីរពេទ្យខេត្តកោះកុង៖ ០៥ កក្កដា ២០២១”

    Share This Post: