កំពូលស្មាតហ្វូនទាំង១០ ដែលបានពិន្ទុខ្ពស់បំផុតពី AnTuTu Benchmark
- September 6, 2018
កាលពីពេលថ្មីៗនេះ AnTuTu Benchmark ដែលកម្មវិធីកំណត់ពិន្ទុស្មាតហ្វូនដ៏ល្បីរបស់ប្រទេសចិន បានបញ្ចេញតារាងម៉ូដែលស្មាតហ្វូនដើរដោយប្រតិបត្តិការណ៍ Android ដែលមានកម្លាំងម៉ាស៊ីនខ្លាំង រត់មិនចេះហត់ សម្រាប់ខែសីហាកន្លងនេះ។ នៅក្នុងតារាងកំពូលនេះ ស្មាតហ្វូន Xiaomi Black Shark ត្រូវបានជាប់ជាកំពូលស្មាតហ្វូនលំដាប់លើគេ ដែលមានកម្លាំងខ្លាំងទៅលើ Games ហើយវាក៏បានបំពាក់ប្រព័ន្ធ Liquid cooling system ដើម្បីកាត់បន្ថយកម្ដៅផងដែរ។ ចំណែកឯ Meizu 16 ដែលទើបនឹងចេញផ្សាយនៅខែសីហា បាននៅចំណាត់ថ្នាក់លេខទីពីរ និង Smartisan Nut R1 ស្ថិតនៅលំដាប់ទីបី។
ខាងក្រោមនេះគឺជាលំដាប់ពិន្ទុ ស្មាតហ្វូនខ្ពស់បំផុតនៅលើកម្មវិធី AnTuTu Benchmark៖
- Xiaomi Black Shark ទទួលបានពិន្ទុ 294,887
2. Meizu 16 ទទួលបានពិន្ទុ 290,025
3. Nubia R1 ទទួលបានពិន្ទុ 289,490
4. Vivo NEX ទទួលបានពិន្ទុ 289,490
5. Xiaomi 8 Explorer Edition ទទួលបានពិន្ទុ 286,286
6. OPPO Find X ទទួលបានពិន្ទុ 286,268
7. OnePlus 6 ទទួលបានពិន្ទុ 285,344
8. Samsung Galaxy Note 9 ទទួលបានពិន្ទុ 282,958
9. Xiaomi 8 ទទួលបានពិន្ទុ 272,527
10. Xiaomi Mix 2s ទទួលបានពិន្ទុ 265,256
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gizchina
- Share This Post:






