ព័ត៌មានជាតិ
អភិបាលស្រុកមង្គលបូរី ប្រកាសស្វែងរកបុរសជនជាតិវៀតណាម២នាក់ ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក
BY Khmernote Media
July 6, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមករណីហ្វេស ប៊ុក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសសេចក្តីជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ជនជាតិវៀតណាមមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ
២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ
ដែលបុរសទាំង ២នាក់នេះជាពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរកគាត់ ឱ្យត្រលប់មកវិញ។ សូមអរគុណ!!
ប្រភព៖ រ័ត្ន ដាស៊ីណង់