ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពូកែលួចពេកត្រូវតុលាការប្រជាជនដាក់ទារុណកម្មបង្ខំឲ្យផឹកទឹកនោមខ្លួនឯង ដើម្បីទុកជាការព្រមាន

    BY Khmernote Media September 7, 2018
    ពូកែលួចពេកត្រូវតុលាការប្រជាជនដាក់ទារុណកម្មបង្ខំឲ្យផឹកទឹកនោមខ្លួនឯង ដើម្បីទុកជាការព្រមាន

    ចិន៖ ចោរលួចម៉ូតូម្នាក់ត្រូវប្រជាជនចាប់បាន និងត្រូវបានតុលាការប្រជាជនបង្ខំឲ្យផឹកទឹកនោមខ្លួនឯង ជាថ្នូរនឹងការបញ្ជូនខ្លួនគាត់ឲ្យទៅឲ្យប៉ូលិស។ បុរសជាចោរលួចម៉ូតូរូបនេះមានឈ្មោះថា Liao អាយុ៥២ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។ ចោរលួចម៉ូតូរូបនេះបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Scooters មួយគ្រឿងដែលគេចតចោលនៅមុខផ្ទះ។

    យ៉ាងណាក្តី ប្រជាជនដែលនៅក្បែរនោះបានឃើញសកម្មភាពនេះ និងបាននាំគ្នាឃាត់ខ្លួនចោរូបនេះ។ ភ្លាមៗនោះគាត់បានសូមអង្វរកុំឲ្យគេបញ្ជូនគាត់ទៅកាន់ស្ថានីយ៍ប៉ូលិស ដោយសន្យាថា គាត់ឈប់ធ្វើសកម្មភាពលួចទៀតហើយ និងឲ្យគាត់ធ្វើអ្វីក៏គាត់ព្រមដែរ។ ដូចនេះប្រជាពលរដ្ឋក៏បានឲ្យគាត់ផឹកទឹកនោមខ្លួនឯង មុខនឹងដោះលេងគាត់វិញ ដើម្បីជាការព្រមានគាត់ខ្លះ  ហើយជាចោរក៏យល់ព្រមផឹងទឹកនោមខ្លួនឯងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay