កូវីដ-១៩

ថ្ងៃនេះ ប្រទេសឥណ្ឌាមានករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៤,៧០៣ ករណី ដែលជាចំនួនតិចបំផុតមួយក្នុងរយៈពេលជាង ១០០ ថ្ងៃកន្លងមក

BY
autoadmin
July 6, 2021

ករណីជំងឺ COVID-19 របស់ប្រទេសឥណ្ឌាបន្ដចុះថយគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅថ្ងៃអង្គារនេះផ្ទាល់ ប្រទេសនេះមានករណីជំងឺ COVID-19 ថ្មីចំនួន ៣៤,៧០៣ ករណី ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ១១១ ថ្ងៃកន្លងមក។ ករណីសកម្មរបស់ប្រទេសនេះបានធ្លាក់ចុះបន្ថែមទៀត នៅត្រឹម ៤៦៤,៣៥៧ ជាមួយនឹងអត្រាជាសះស្បើយឡើងវិញ ៩៧.១៧% ។ ចំណែកការស្លាប់ក៏មានការថយចុះផងដែរ ដោយមានតែការស្លាប់ចំនួន ៥៥៣ ករណីប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

រដ្ឋកំពូលទាំង ៥ ដែលមានករណីច្រើនជាងគេគឺរដ្ឋ Kerala ដោយមាន ៨,០៣៧ ករណី បន្ទាប់មកគឺ Maharashtra មាន ៦,៧៤០ ករណី, Tamil Nadu មាន ៣,៧១៥ ករណី, Karnataka មាន ២,៨៤៨ ករណីនិង Odisha មាន ២,៨០៣ ករណី។ ពោលគឺ ៦៩.៥៨% នៃករណីថ្មីទាំងអស់ត្រូវបានរាយការណ៍ពីរដ្ឋទាំង ៥ នេះ។ គិតមកទល់ពេលនេះប្រទេសឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៣០,៦១៩,៩៣២ ករណី ខណៈមានពលរដ្ឋចំនួន ២៩,៧៥២,២៩៤ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ India Today

Share This Post: