ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីរងគ្រោះដោយសារខ្យល់ព្យុះ បំផ្លាញខ្ទេចបំផ្លាញខ្ទី ឥលូវជប៉ុនត្រូវមករងទុក្ខ ដោយសារគ្រោះរញ្ចួយដីទៀត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

    BY Khmernote Media September 6, 2018
    អស់ពីរងគ្រោះដោយសារខ្យល់ព្យុះ បំផ្លាញខ្ទេចបំផ្លាញខ្ទី ឥលូវជប៉ុនត្រូវមករងទុក្ខ ដោយសារគ្រោះរញ្ចួយដីទៀត  បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

    ជប៉ុន៖ កាលពីពេលកន្លងទៅ ភាគខាងលិចប្រទេសជប៉ុនបានរងនូវការវាយប្រហារយ៉ាងខ្លាំងពីខ្យល់ព្យុះមិនធ្លាប់មានអំឡុងពេល២៥ឆ្នាំមកនេះ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ហើយនៅថ្ងៃនេះតំបន់ភាគខាងជើងប្រទេសជប៉ុនគឺកោះ Hokkaido បានទទួលរងនូវគ្រោះរញ្ជួយដីកម្រិត ៦,៦ រិចទ័រផងដែរ។ គ្រោះរញ្ជួនដីនេះបានធ្វើឲ្យមានផ្ទះសម្បែងជាច្រើនខ្នងត្រូវដួលរលំ​ ដីនៅតំបន់ខ្លះត្រូវបាក់ស្រុត និងបានបង្កឲ្យមានមនុស្សម្នាក់ស្លាប់ទៀតផង។

    អ្នកដែលបានស្លាប់នោះគឺជាបុរសចំណាស់វ័យ ៨២ ឆ្នាំ ហើយគាត់បានស្លាប់ ក្រោយពីគាត់បានធ្លាក់ពីលើជណ្តើរផ្ទះអំឡុងពេលដែលផ្ទះរបស់គាត់បានញ័រដោយកម្លាំងនៃគ្រោះរញ្ជួយដី។ ចំពោះចំនួនជនរងគ្រោះវិញគេនៅកំណត់មិនទាន់បានទោះទេ ហើយខណៈពេលនេះគេកំពុងតែរុករកនៅតាមគំនរបាក់បែក ក្រែងមានជនរងគ្រោះនៅក្រោមនោះ។ បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា កោះ Hokkaido មានទីតាំងភូមិសាស្ត្រ ដែលងាយរងនូវគ្រោះធម្មជាតិខ្លាំងណាស់​ ដូចនេះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះទាំងអស់ ត្រូវតែបន្ថែមការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay