ព័ត៌មានជាតិ
បិទផ្សារចំនួន២ទីតាំងនៅខេត្តសៀមរាបរយៈពេល ២សប្តាហ៍ ខណ:ជំងឺកូវីដ១៩ កំពុងរីករាលដាលកើនឡើងខ្លាំងជាបន្តបន្ទាប់
BY Khmernote Media
July 7, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសសម្រេចបន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាបក៏សម្រេចបិទផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជា បណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
