ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦០នាក់ ខណៈអ្នកជាសះស្បើយចំនួន ០៩នាក់

    BY Khmernote Media July 7, 2021
    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦០នាក់ ខណៈអ្នកជាសះស្បើយចំនួន ០៩នាក់

    ខេត្តសៀមរាប៖ នៅវេលាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦០នាក់ សម្រាប់ថ្ងៃទី០៦ ខែកក្កដានេះ ក្នុងនោះមាន ៖ ក្រុងសៀមរាប ចំនួន ៩៧នាក់ , ស្រុកជីក្រែង ចំនួន ៣១នាក់ , ស្រុកប្រាសាទបាគង ចំនួន ១២នាក់ , ស្រុកសូទ្រនិគម ចំនួន ០៦នាក់ , ស្រុកពួក ចំនួន ០៥នាក់ , ស្រុកបន្ទាយស្រី ចំនួន ០៣នាក់ , ស្រុកស្រីស្នំ ចំនួន ០២នាក់ , ស្រុកក្រឡាញ់ ចំនួន ០២នាក់ , ស្រុកអង្គរជុំ ចំនួន ០១នាក់ និង ស្រុកវ៉ារិន ចំនួន ០១នាក់។

    ជាមួយគ្នានេះដែរ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ០៩នាក់ផងដែរ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម វិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ។

    Share This Post: