កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៩៨១នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ៩៣៤នាក់
BY Khmernote Media
July 7, 2021
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៨១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩៣៤នាក់ និងមានអ្នកបាត់បង់ជីវិត១៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៧,១០៣នាក់, ករណីជាសះស្បើយសរុប ៤៨,៩៧៤នាក់ និងស្លាប់សរុប ៧៩៨នាក់៕
