ព័ត៌មានជាតិ
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក សូមឲ្យបងប្អូនអាជីវករ កម្មករ ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងអ្នកនៅជុំវិញផ្សារ ប្រញាប់ទៅយកសំណាក
BY Khmernote Media
July 7, 2021
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ បន្ទាប់ពីចេញសេចក្តីប្រកាសនេះ យើងសង្កេតឃើញមានបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធជាច្រើនបានទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ។

ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាស “សូមជម្រាបជូនដល់បងប្អូនអាជីវករ កម្មករ ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងបងប្អនដែលប្រកបអាជីវកម្មនៅជុំវិញបរិវេណផ្សារអូឡាំពិកសូមអញ្ជើញរួសរាន់ទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ឱ្យបានគ្រប់គ្នា”៕
