ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទ ដែលក្រសួងសុខាភិបាល ទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើ

    BY Khmernote Media July 8, 2021
    ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទ ដែលក្រសួងសុខាភិបាល ទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើ

    ក្រសួងសុខាភិបាលជា ស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចទទួលស្គាល់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ និងធានាមិនឲ្យមានការនាំចូលផ្តាច់មុខនូវឧបករណ៍តេស្តរហ័សនេះទេព្រមទាំងធានាផ្គត់ផ្គង់ឧបរណ៍តេស្តរហ័សឲ្យបានគ្រប់គ្រាន់ទៅតាមបណ្តារាជធានី-ខេត្ត ជាពិសេសច្រកទ្វារចេញ-ចូលប្រទេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។

    មានតែឧបរណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលលទ្ធផលចេញពីការប្រើឧបករណ៍តេស្តរហ័សនេះត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាល។

    គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខភិបាលបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទដូចខាងក្រោម៖

    ១. ABBOTT PANBIO™ COVID-19 Ag RAPID TEST DEVICE

    ២. ROCHE SARs-CoV-2 Rapid Antigen Test 25T

    ៣. STANDARD Q COVID-19 Ag Test

    ៤. INDICAID COVID-19 Rapid Antigen Test

    បន្ថែមលើប្រភេទឧបរកណ៍តេស្តរហ័សទាំង៤ ខាងលើនេះ ក្រសួងសុខាភិបាល នឹងសិក្សាលើឧបករណ៍តេស្តរហ័សផ្សេងទៀត ដើម្បីផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យមានការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាពខ្ពស់, សុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់, ភាពឆាប់រហ័សនៃការរកឃើញលទ្ធផល និងថ្លៃទាបសមរម្យ។

    Share This Post: