ខ្មែរណូត

ស្វែងរក

  • PR

    ដូចធុងហ្គាសប៉ះអណ្ដាតភ្លើងមែន

    BY Khmernote Media February 26, 2018
    ដូចធុងហ្គាសប៉ះអណ្ដាតភ្លើងមែន

    ពិតជាសាហាវមែនកក្រើកស្ទើរបាក់ឆាកតន្ត្រី BOOSTRONG ROCK ON FIRE នៅក្រុងព្រះសីហនុ។ កំពូលតារាចម្រៀងអធិរាជសំលេង POP បត់បែនបានគ្រប់ចង្វាក់ប្រចាំប្រទេសកម្ពុជាលោកព្រាប សុវត្តិ បានបញ្ចេញសំលេងដ៏សែនពិរោះបែប រ៉ក រ៉ក នៅឆ្នេរអូរឈើទាលធ្វើឲ្យអ្នកគាំទ្រឈរមិនជាប់។

    នេះពិតជាដូចឃ្លាំងហ្គាសប៉ះជាមួយអណ្ដាតភ្លើងមែន កំពូលតារាចម្រៀងសំលេងរ៉ក បានឡើងឆាកតន្ត្រីដ៏ធំអស្ចារ្យបែបរ៉ក រ៉ក សុទ្ធសាធពិតជាធ្វើឲ្យកក្រើកផ្អៀងក្រុងព្រះសីហនុ។ គ្រាន់តែលោកព្រាប សុវត្តិ បង្ហាញមុខបញ្ចេញសំលេងលើឆាកតន្ត្រីបែបរ៉ក រ៉ក BOOSTRONG ROCK ON FIRE ភ្លាមអ្នកគាំទ្រនាំគ្នាហោកញ្ច្រាវពេញឆាកតន្ត្រីមិនធម្មតាទេ។  សំលេងគ្រហឹមបែបរ៉ក សំលេងថ្មមបែបរ៉ក បានឆក់យកបេះដូង និងអារម្មណ៍អ្នកកំពង់សោមនារាត្រីថ្ងៃទី ២៤ កុម្ភៈឲ្យលោតតាមចង្វាក់រ៉ក រ៉ក ដោយមិនដឹងខ្លួនសប្បាយរីករាយមិនចង់ឲ្យការប្រគំតន្ត្រីដ៏ធំអស្ចារ្យបែបរ៉ក រ៉កនេះបញ្ចប់ឡើយ។

    បន្ថែមពីលើភាពសប្បាយរីករាយនេះទៀតស្រាបតែលេចមុខលោកវង្ស ដារារតនា បង្ហើរសំនៀងគ្រហឹមបែបរ៉កឡើងធ្វើឲ្យបងប្អូនយើងព្រឺសម្បុរគ្រប់ៗគ្នានូវសំលេងមិនធម្មតារបស់គាត់ ហើយរិតតែជួយឲ្យការប្រគំតន្ត្រីនេះអស្ចារ្យថែមមួយកំរិតទៀត។ លោកព្រាប សុវត្តិ ប៉ះជាមួយវង្ស ដារារតនា ក្នុងបទចម្រៀងតែមួយពិតជាគ្មានតារាណាអាចធ្វើបានដូចបែបនេះឡើយពីមុនមក។

    បើតាមសំដីរបស់បងប្អូនក្រុងព្រះសីហនុដែលបានមកចូលរួមការប្រគំតន្ត្រី BOOSTRONG ROCK ON FIRE នារាត្រីនេះបានឲ្យអ្នកព័ត៌មានយើងដឹង ថាពិតជាការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំអស្ចារ្យមិនធ្លាបមាននៅក្រុងព្រះសីហនុមែន សប្បាយលើសពីការគិតរបស់គាត់ទៅទៀត។ គាត់បានសំនូមពរមកភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ឲ្យមានការរៀបចំការប្រគំតន្ត្រីអស្ចារ្យៗដូចនេះទៀតនៅពេលក្រោយទៀត។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay