ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង!​ បុគ្គលិកធ្វើការនៅហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ចំនួន ៨នាក់បានឆ្លងកូវីដ, អ្នកធ្លាប់បានទៅទីតាំងនេះ សូមតាមដានសុខភាព

    BY Khmernote Media July 8, 2021
    ជូនដំណឹង!​ បុគ្គលិកធ្វើការនៅហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ចំនួន ៨នាក់បានឆ្លងកូវីដ, អ្នកធ្លាប់បានទៅទីតាំងនេះ សូមតាមដានសុខភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: