ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអន្តគមន៍ស្នងការខេត្តកំពង់ឆ្នាំង ចុះបិទខ្ទប់ផ្សារឆ្នាំងជាបណ្តោះអាសន្ន និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធជាមួយផ្សារ ក្រោយរកឃើញមានអាជីវករវិជ្ជមានកូវីដ-១៩

    BY Khmernote Media July 8, 2021
    កម្លាំងអន្តគមន៍ស្នងការខេត្តកំពង់ឆ្នាំង ចុះបិទខ្ទប់ផ្សារឆ្នាំងជាបណ្តោះអាសន្ន និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធជាមួយផ្សារ ក្រោយរកឃើញមានអាជីវករវិជ្ជមានកូវីដ-១៩

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍្ត ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានចុះបិតខ្ទប់ (ផ្សារឆ្នាំង) ជាបណ្តោះអាសន្ន និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធ ជាមួយនឹងផ្សារឆ្នាំង បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីករ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ តាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់កែងវត្តលោកយាយទេព ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

    Share This Post: