ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៣,៣៩៣ ករណី និងមរណភាពចំនួន ៩១១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- July 9, 2021
ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីចំនួន ៤៣,៣៩៣ ករណី និងមានអ្នកស្លាប់ចំនួន ៩១១ នាក់ បន្ថែមទៀត សម្រាប់តួលេខថ្ងៃសុក្រនេះ ដែលបាននាំឱ្យចំនួនឆ្លងសរុបមាន ៣០,៧៥២,៩៥០ នាក់ និងស្លាប់សរុប ៤០៥,៩៣៩ នាក់។ ក្នុងនោះមានមនុស្សចំនួន ៤៤,៤៥៩ នាក់ បានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការជាសះស្បើយមានចំនួន ២៩,៨៨៨,២៨៤ នាក់ ខណៈករណីសកម្មបានថយចុះមកនៅត្រឹម ៤៥៨,៧២៧ ករណី។

ចំនួនករណីនៅថ្ងៃសុក្រ គឺតិចជាងចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងចំនួន ៤៥,៨៩២ ករណី ប៉ុន្តែចំនួនស្លាប់គឺច្រើនជាង ៩៤ ករណី ដោយកាលពីថ្ងៃព្រហស្បតិ៍មានមនុស្ស ៨១៧ នាក់ ត្រូវបានគេកត់ត្រាថាស្លាប់។ ទន្ទឹមនឹងនេះសំណាកសរុបចំនួន ៤២៧,០១៦,៦០៥ ក៏ត្រូវបានគេធ្វើតេស្តិ៍សម្រាប់ជំងឺ COVID-19 គិតមកទល់ពេលនេះ ខណៈមានសំណាកចំនួន ១,៧៩០,៧០៨ ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Hindustan Times
- Share This Post:






