ប៉ាគីស្ថានអាចក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរទី ៥ នៅក្នុងពិភពលោកនៅឆ្នាំ ២០២៥ ខាងមុខនេះ
តាមការសិក្សាមួយបានរកឃើញថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ប្រទេសប៉ាគីស្ថាននឹងមានសមត្ថភាពអាចផលិតគ្រាប់មីស៊ីល ក្នុងចន្លោះពី ២២០ ទៅ ២៥០ គ្រាប់ ដែលតួលេខនេះនឹងជំរុញឲ្យប្រទេសប៉ាគីស្ថានក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរទី ៥ នៅក្នុងពិភពលោកផងដែរ។ ការសិក្សា និងការព្យាករណ៍ខាងលើនេះត្រូវបានធ្វើឡើង ដោយសហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិច និងបានតាមដានភាពរីកចម្រើនលើវិស័យនុយក្លេអ៊ែរបស់ប៉ាគីស្ថានតាំងពីឆ្នាំ ១៩៩៩ មកម្លះ។
ភាពរីកចម្រើនេះ គឺជារឿងល្អមួយសម្រាប់ប្រទេសប៉ាគីស្ថាន តែសម្រាប់ប្រទេសឥណ្ឌាវិញវាអាចជារឿងរសើបមួយផងដែរ។ ចំនុចដែលរសើបនោះ គឺថាឥណ្ឌាធ្លាប់ជាគូសត្រូវជាមួយនឹងប៉ាគីស្ថានអស់រយៈពេល ៦៧ ឆ្នាំ ហើយប្រទេសទាំងពីរនេះតែងធ្វើការប្រៀបធៀប និងប្រកួតប្រជែងគ្នាផងដែរ។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល បានឲ្យដឹងថា ឥណ្ឌាគិតថា ប៉ាគីស្ថានអាចមានលទ្ធភាពផលិតគ្រាប់មីស៊ីលចន្លោះពី ១៣០ ទៅ ១៤០ ប៉ុណ្ណោះ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ គេមិនទាន់ ឃើញឥណ្ឌាមានប្រតិកម្មយ៉ាងណានោះទេ ចំពោះពត៌មានមួយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ REUTERS