ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលិកធ្វើការនៅក្រុមហ៊ុន មិត្តហ្វូន សាខាម៉ៅសេទុង ចំនួន៤នាក់ មានវិជ្ជមានជំងឺកូវីដ១៩

    BY Khmernote Media July 10, 2021
    បុគ្គលិកធ្វើការនៅក្រុមហ៊ុន មិត្តហ្វូន សាខាម៉ៅសេទុង ចំនួន៤នាក់ មានវិជ្ជមានជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០២១។

    ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ទីតាំងខាងលើនេះមានអ្នកវិជ្ជមាន កូវីដ១៩ ​ចំនួន ៤ នាក់។
    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    Share This Post: