ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដំបូន្មានល្អៗទាំង ១១ ដែលអាចជួយសង្គ្រោះជីវិតអ្នកពេលមានអាសន្ន

    BY Khmernote Media September 11, 2018
    ដំបូន្មានល្អៗទាំង ១១ ដែលអាចជួយសង្គ្រោះជីវិតអ្នកពេលមានអាសន្ន

    ខាងក្រោមនេះជាដំបូន្មានល្អៗទាំង ១១ ដែលអាចជួយលោកអ្នកក្នុងពេលដែលលោកអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពមានអាសន្ន ដោយចៃដន្យណាមួយ ហើយវាអាចជួយឲ្យស្ថានភាពល្អប្រសើរវិញបានផងដែរ។

    ១.ប្រសិនបើមានអ្នកណាម្នាក់ព្យាយាមចាប់អ្នកដាក់ក្នុងរថយន្ត ត្រូវចាំថាព្យាយាមយកទូរស័ព្ទអ្នកឲ្យបាន ដើម្បីងាយស្រួលទាក់ទងទៅកាន់ប៉ូលិស។

    ២.ប្រសិនបើលោកអ្នកស្ថិតនៅក្នុងជណ្តើរយោងដែលកំពុងមានបទឧក្រិដ្ឋណាមួយ សូមចុចលេខឲ្យបានគ្រប់ជាន់ដើម្បីមានឱកាសគេចចេញបានច្រើនដែរ។

    ៣.ប្រសិនបើទឹកនៅក្នុងពែងរបស់លោកអ្នកចាប់ផ្តើមមានពពុះដូចទឹកពុះហើយ សូមត្រៀមខ្លួនទៅវានឹងមានគ្រោះរញ្ជួយដីនៅពេលបន្តិចទៀតនេះ។

    ៤.ប្រសិនបើកង់រថយន្តរបស់លោកអ្នកធ្លាយនៅតំបន់ដាច់រយាលនោះ លោកអ្នកអាចយកស្មៅមកញាត់ចូលក្នុងកង់រថយន្តសិន ដើម្បីបន្តបើកបរទៅកាន់ទីប្រជុំជន។

    ៥.ផ្តោតអារម្មណ៍ឲ្យបាននឹងនរនៅពេលដែលយន្តហោះចុះចត និងរៀបហោះឡើង ដើម្បីត្រៀមខ្លួនក្រែងមានបញ្ហាណាមួយ កើតឡើង។

    ៦.លោកអ្នកអាចប្រើប្រាស់ម្សៅសូដា ដើម្បីពន្លត់ភ្លើងបាន។

    ៧.ប្រសិនបើលោកអ្នកស្ថិតនៅក្នុងស្ថានភាពភ័យស្លន់ស្លោរហូតបាត់ម្ចាស់ការលើខ្លួនឯង សូមប្រញាប់ប៉ះដីនៅក្រោមជើងរបស់អ្នក ព្យាយាមរាប់ដើមឈើ ដកដង្ហើមឲ្យបានវែងៗ និងព្យាយាមនិយាយមួយៗ ទម្រាំតែលោកអ្នកអាចគ្រប់គ្រងអារម្មណ៍វិញបាន។

     

    ៨.បើកទូរស័ព្ទឲ្យមានពន្លឺពេលលោកអ្នកដើរឆ្លងថ្នល់ក្នុងពេលងងឹត ដើម្បីឲ្យអ្នកបើកបរអាចសម្គាល់ថាមានមនុស្សកំពុងឆ្លងថ្នល់។

    ៩.ក្លិនទឹកអប់ឡានធ្វើពីរុក្ខជាតិ Camphor អាចធ្វើឲ្យលោកអ្នកមើលផ្លូវមិនច្បាស់ពេលបើកលើផ្លូវក្រោមដី។

    ១០.បើមានអ្នកណាតាមរំខាន់លោកអ្នក លោកអ្នកអាចធ្វើពុតជាក្រដាស និងយកកន្សែងខ្ទុបមុខ ដើម្បីឲ្យគេខ្ពើម និងដើរចេញពីលោកអ្នក។

    ១១.សម្រាប់ស្ត្រីដែលចង់ការពារខ្លួនពីចាប់រំលោភ អាចដាក់លិខិតក្លែងក្លាយដែលបញ្ជាក់ថាខ្លួនមានជំងឺអេដស៍ជាប់ខ្លួនរហូត ហើយត្រូវបង្ហាញលិខិតនោះក្នុងករណីមានអ្នកណាម្នាក់ចង់ចាប់រំលោភ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay