ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះផ្សារអូឡាំពិកនឹងមានការបា-ញ់​ថ្នាំ​ស-ម្លាប់-​មេរោគ​កូវិដ​-១៩​ ដូច្នេះ​មិន​អនុញ្ញាត​ឱ្យអាជីវករចូល​យក​ទំនិញ​ចេញ​១ថ្ងៃ

    BY Khmernote Media July 10, 2021
    ស្អែកនេះផ្សារអូឡាំពិកនឹងមានការបា-ញ់​ថ្នាំ​ស-ម្លាប់-​មេរោគ​កូវិដ​-១៩​ ដូច្នេះ​មិន​អនុញ្ញាត​ឱ្យអាជីវករចូល​យក​ទំនិញ​ចេញ​១ថ្ងៃ

    យោងតាមការបញ្ជាក់ពី គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានឲ្យដឹងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ថា គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អូឡាំពិក​ សូម​គោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​ផ្សារ​អូឡាំពិក​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ ថ្ងៃ​ស្អែក​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១​ ផ្សារ​អូឡាំពិក​បាញ់​ថ្នាំ​សម្លាប់​មេរោគ​កូវិដ​-១៩​ ចាប់​ពី​ម៉ោង​៨:៣០នាទីព្រឹក​​ ដូច្នេះ​ផ្សារមិន​អនុញ្ញាត​ឱ្យ​បងប្អូនចូល​យក​ទំនិញ​ចេញ​១ថ្ងៃ​ ។ ដូច្នេះសូម​បងប្អូន​អាជីវករ​ទាំងអស់គោរពជូនជ្រាបជាដំណឹងនេះ៕

    គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

    Share This Post: