បច្ចេកវិទ្យា

តើក្បាលឆកមួយណាស្អាតជាង? ឆកបែប iPhone X ឬក៏ឆកស៊េរីថ្មី បែបតំណក់ទឹក?

BY
Khmernote Media
September 7, 2018

ស្មាតហ្វូនរចនាបថក្បាលឆក គឺជាបច្ចេកវិទ្យា និងជាការរចនាដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ ក្រោយពេលដែលក្រុមហ៊ុនយក្ស Apple បានប្រកាសបង្ហាញចេញ iPhone X ដែលមានអេក្រង់ក្បាលឆកយ៉ាងធំមុនគេមក (Notch)។ យើងសង្កេតឃើញថាការរចនាម៉ូត ដែលមានក្បាលឆកនេះ មានអ្នកប្រើប្រាស់មួយចំនួនក៏មិនបានពេញចិត្តជាមួយនឹងរបាឆកខ្មៅចូលមកក្នុងអេក្រង់បែបនេះទេ ហើយក៏មានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួនក៏មិនបានចូលខ្លួនជាមួយនឹងរចនាបថនេះដែរ ក្នុងនោះយើងឃើញមានដូចជាក្រុមហ៊ុន Samsung, Sony, Meizu ជាដើម ដែលមិនបំពាក់ក្បាលឆកនេះ។

ហើយក្រុមហ៊ុនខ្លះក៏បានបង្អួតពីស្មាតហ្វូនរបស់ខ្លួន ដែលមានក្បាលឆក ក្រុមហ៊ុនខ្លះក៏ព្យាយាមកែច្នៃវាឲ្យកាន់តែមានរូបរាងតូចជាងមុន ដែលគេហៅថា តំណក់ទឹក (Waterdrop)។ ការបង្រួមក្បាលឆកបែបនេះគឺវាបានបង្ហាញផ្ទៃអេក្រង់កាន់តែទូលាយជាងមុន ដែលពេលនេះវាមានបំពាក់លើ Vivo, OPPO ហើយគ្រប់គ្នាក៏បានរំពឹងថា OnePlus 6T ក៏នឹងអាចមកជាមួយក្បាលឆកបែបតំណក់ទឹកនេះផងដែរ។

ការពង្រីកអេក្រង់ឲ្យកាន់តែធំ គែមទូរស័ព្ទកាន់តែស្ដើង តែពេលខ្លះវាត្រូវមករំខានដោយសារក្បាលឆកនេះ ព្រោះវាជាកន្លែងដែលត្រូវបង្កប់ កាមេរ៉ា សេនស័រ រន្ធស្ដាប់ត្រចៀក តើរចនាបថបែបតំណក់ទឹក វាអាចនឹងល្អប្រសើរជាង Notch របស់ iPhone X ដែរឬទេសម្រាប់អ្នកប្រើប្រាស់? តែយ៉ាងណាក្ដីសម្រាប់អ្នកប្រើប្រាស់ ក៏មានអ្នកពេញចិត្តជាមួយនឹងរចនាបថនេះដែរ ព្រោះពួកគិតថាវាថ្មី ប្លែក ទាន់សម័យ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena

Share This Post: