លេចធ្លាយតម្លៃ iPhone ស៊េរីថ្មីទាំង៣ម៉ូដែល មុនការប្រកាសមកដល់
- September 7, 2018
នៅថ្ងៃទី១២ ខែកញ្ញា ប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple នឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញកំពូលស្មាតហ្វូន iPhone ជំនាន់ថ្មីរបស់ខ្លួន។ iPhone ស៊េរីថ្មីនៅក្នុងឆ្នាំនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនម្តង៣ស៊េរីគឺ iPhone Xs , iPhone Xs Plus និង iPhone តម្លៃថោកអេក្រង់ 6.1-inch ហើយសម្រាប់រូបរាង និងលក្ខណៈសម្បត្តិរបស់ iPhone ទាំងអស់នេះធ្លាប់បែកធ្លាយម្តងរួចមកហើយកាលពីពេលកន្លងទៅ តែឥឡូវនេះបែកធ្លាយពីតម្លៃវិញម្ដង។
តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា សម្រាប់តម្លៃរបស់ iPhone ទាំង៣នេះនៅសហរដ្ឋអាមេរិក គឺសម្រាប់ iPhone អេក្រង់ 6.1-inch ដែលលក់ក្នុងតម្លៃថោកជាលើកដំបូងគឺមានតម្លៃ $699 ចំណែកឯ iPhone Xs មានតម្លៃ $799 និង iPhone Xs Plus មានតម្លៃ $999 សម្រាប់អង្គផ្ទុកទិន្នន័យ 64Gb ហើយសម្រាប់អ្នកដែលចង់បានអង្គផ្ទុកទិន្នន័យធំ គឺត្រូវបន្ថែម $150 ទៀត ដើម្បីយកម៉ូដែល ដែលមានអង្គផ្ទុកទិន្នន័យ 256Gb។ តែសម្រាប់តម្លៃលក់នៅក្នុងប្រទេសកម្ពុជា អាចនឹងមានតម្លៃលើសនេះទៅទៀត៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






