ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយសម្តេចតេជោ បង្ហោះសារមួយឃ្លាទាំងយប់ ពេលនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍ CNC សំរេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា

    BY Khmernote Media July 11, 2021
    ក្រោយសម្តេចតេជោ បង្ហោះសារមួយឃ្លាទាំងយប់ ពេលនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍ CNC សំរេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា

    នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយឃ្លាដោយទ្រាំមិនបាននឹងអាជ្ញាកណ្តាលក្នុងការប្រកួតកីឡាប្រដាល់មួយ ដែលបានលើកការប្រកួតក្រោយមានកីឡាករវាយខុសក្បួន ធ្វើអោយគូរប្រកួតមិនអាចប្រកួតបាន ហើយក៏មិនបានប្រកាសលទ្ធផលកាត់ក្តីនោះដែរ។

    ជុំវិញករណីនេះដែរ លោក ស៊ីថូ ណាថាន់ ដែលជាពិធីករកម្មវិធីកីឡាដ៏ល្បីឈ្មោះ បានបញ្ជាក់នៅលើ Facebook លោកថា “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយ៍ទូរទស្សន៍CNC សំរេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា”។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    Share This Post: