ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៥៩ ករណី ទាំងព្រឹកព្រលឹម

    BY autoadmin July 12, 2021
    វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៥៩ ករណី ទាំងព្រឹកព្រលឹម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីៗចំនួន ៦៥៩ ករណី នៅក្នុងតំបន់ចំនួន ៩ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 សរុបទាំងអស់មានដល់ ២៦,៩៣០ ករណី ។ ភាគច្រើននៃករណីទាំងនេះបានមកពីទីក្រុងហូជីមិញចំនួន ៥៤៤ ករណី និង ១៧៥ ករណី ផ្សេងទៀតមិនទាន់រកប្រភពឃើញនោះទេ។

    ជម្រាបផងដែរថា ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកនៃការឆ្លងថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងក្នុងតំបន់ត្រូវបានកត់ត្រាពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ របស់ប្រទេសនេះដែលមានខេត្តក្រុងចំនួន ៦៣ មួយនេះ។ ប្រជាជនជាង ៤ លាននាក់ ក្នុងចំណោមប្រជាជនចំនួន ៩៦ លាននាក់ របស់ប្រទេសវៀតណាម ក៏បានទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 រួចរាល់ហើយដែរ ដោយក្នុងនោះមានពលរដ្ឋចំនួន ២៧៧,៤៤៧ នាក់ បានទទួលវ៉ាក់សាំងចំនួន ២ លើក៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: