អន្តរជាតិ
កន្លែងបំលែងកម្លាំងខ្យល់ទៅជាថាមពលអគ្គិសនីធំជាងគេបំផុតលេចជារូបរាងហើយ តារាងបាល់ទាត់ប្រមាណ២ម៉ឺនតារាងផ្គុំចូលគ្នាទើបស្មើរកន្លែងនេះមួយ
BY Khmernote Media
September 10, 2018
កសិដ្ឋានប្រើប្រាស់កម្លាំងខ្យល់ ដើម្បីបង្កើតជាថាមពលអគ្គីសនី ឬតាមភាសាសាមញ្ញាគេហៅថា កសិដ្ឋានខ្យល់ (wind farm) ដែលមានទំហំធំបំផុតក្នុងពិភពលោកបានលេចរូបរាងឡើងហើយនៅក្នុងឈូងសមុទ្រ Cumbria ចក្រភពអង់គ្លេស។ កសិដ្ឋានខ្យល់មួយនេះមានទំហំ ១៤៥ គីឡូម៉ែត្រការ៉េ ឬស្នើនឹងផ្ទៃក្រឡានៃតារាងបាល់ទាត់ប្រមាណជា ២០,០០០តារាង និង មានទួរប៊ីន (ឧបករណ៍ទាញយកខ្យល់ដើម្បីបង្កើតថាមពលអគ្គិសនី)ចំនួន ១០២ ដែលទួរប៊ីននីមួយៗមានកម្ពស់ ១៩០ ម៉ែត្រ។
បើយោងតាមការអះអាងរបស់លោក Matthew Wright នាយកប្រតិបត្តិនៃក្រុមហ៊ុនសាងកសិដ្ឋានមួយនេះ បានឲ្យដឹងថា កសិដ្ឋានខ្យល់មួយនេះមានសមត្ថភាពអាចបង្កើតថាមពលអគ្គិសនីបានចំនួន ៦៥៩ មេហ្គាវ៉ាត់ និងអាចផ្គត់ផ្គង់ការប្រើប្រាស់បានប្រមាណជា ៦០០,០០០គ្រួសារ។ ហើយដើម្បីដំណើរការ និងថែទាំ កសិដ្ឋានមួយនេះ គេត្រូវការបុគ្គលិកប្រមាណជា ២៥០ នាក់៕
ប្រភព៖ bbc
