កូវីដ-១៩
លោកវេជ្ជបណ្ឌិត ងី មានហេង៖ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ព្យាបាលនៅតាមផ្ទះមានចំនួន ១០៣៣នាក់ និងអ្នកព្យាបាលនៅតាមផ្ទះជាសះស្បើយ ២៦៨នាក់
BY Khmernote Media
July 12, 2021
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ នៅក្នុងឪកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា គិតមកទល់ពេលនេះ អ្នកជំងឺកូវីដ១៩ កំពុងតែសម្រាកព្យាបាលនៅតាមផ្ទះមានចំនួន ១០៣៣នាក់ ហើយអ្នកព្យាបាលនៅតាមផ្ទះជាសះស្បើយ ២៦៨នាក់រួចហើយ៕

