កូវីដ-១៩
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ លំអិតការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ព្រមទាំងប្រភេទថ្នាំដែលត្រូវទទួលទាន
BY Khmernote Media
July 12, 2021
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពី ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ករណីមានរោគសញ្ញាស្រាលមានដូចជា៖
+ មានកំដៅលើស ៣៧.៥អង្សា
+ មានឈឺសាច់ដុំ
+ មានឈឺបំពង់ក
ការព្យាបាល៖
ចំពោះមនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គីឡូក្រាមឡើង៖
+ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ មីលីក្រាម ទទួលទាន ៣ដង ក្នុងមួយថ្ងៃ
ចំពោះកុមារចាប់ពី ២០ ដល់ ២៩គីឡូក្រាម៖
+ ប៉ារ៉ាសេតាម៉ុល (Paracetamol) ៣០០ មីលីក្រាម ទទួលទាន ៣ដង ក្នុងមួយថ្ងៃ
ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស្ម)
ចំពោះមនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖
+ ប្រូម៉ិចស៊ីន (Bromhexine) ៨មីលីក្រាម ទទួលទាន ៣ដងក្នុងមួយថ្ងៃ ឬសេទីរីហ្ស៊ីន (Certirizine) ១០មីលីក្រាម ទទួលទាន ១ដងក្នុងមួយថ្ងៃ

