កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 911នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 1002នាក់
BY Khmernote Media
July 12, 2021
នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 911នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1002នាក់ និងមានអ្នកបាត់បង់ជីវិត23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 61,870នាក់, ករណីជាសះស្បើយសរុប 53,477នាក់ និងស្លាប់សរុប 925នាក់៕
