ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះពិនិត្យទំនិញតាមឱសថស្ថាន និងផ្សារ រកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ ក្នុងខេត្តតាកែវ

    BY Khmernote Media July 12, 2021
    មន្ត្រីជំនាញ ចុះពិនិត្យទំនិញតាមឱសថស្ថាន និងផ្សារ រកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ ក្នុងខេត្តតាកែវ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាលទ្ធផលមន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: