ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    យកសំណាកបុគ្គលិក និងអាជីវករផ្សារកណ្តាលចំនួន១៨២នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់

    BY Khmernote Media July 13, 2021
    យកសំណាកបុគ្គលិក និងអាជីវករផ្សារកណ្តាលចំនួន១៨២នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៧នាក់

    ​ភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ ​នៅ​គោលដៅ​យក​សំណាក​ទី​រួម​ផ្សារ​កណ្ដាល​ នៅ​ចំណុច​ផ្លូវ​លេខ​១៤៨​ កែង​ផ្លូវ​១៣​ ភូមិ​៦​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ លើ​បុគ្គលិក​ និង​អាជីវករ​ផ្សារ​សរុប​ចំនួន​១៨២​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​ ១១១​នាក់​ ។​

    ​ក្រោយ​ពី​យក​សំណាក​ចប់​ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន​១៤​នាក់​ ក្នុង​នោះ​ស្រី​០៩​នាក់​ ក្រុម​គ្រូពេទ្យ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ។​ សរុប​រួម​ដោយ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១​ផង​នោះ​ អាជីវករ​ និង​បុគ្គលិក​ផ្សារ​កណ្តាល​ អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ សរុប​ចំនួន​១៧​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​០៩​នាក់​ ។

    បន្ទាប់ពីពិនិត្យឃើញស្ថានភាពបែបនេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញនៅថ្ងៃនេះផងដែរ ​បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ ការ​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ផ្សារ​កណ្ដាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ រយៈពេល​ ១៤​ថ្ងៃ​ គិត​ចាប់ពី​ម៉ោង​សូន្យ​ នា​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២១​ រហូត​ដល់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: