ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប អាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែងចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media July 13, 2021
    កម្ពុជាទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប អាចនឹងមានភ្លៀងធ្លាក់ជាច្រើនកន្លែងចាប់ពីថ្ងៃនេះទៅ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា នេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មីហើយបង្កើនឥទ្ធិពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជាគួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ
    – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ
    – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្លាំង នឹងរលកសមុទ្រមានកម្ពស់ខ្ពស់៕

    Share This Post: