កូវីដ-១៩
សៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១០៦នាក់បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងខេត្តមានចំនួន ២៥៥៣នាក់
BY Khmernote Media
July 13, 2021
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១០៦នាក់បន្ថែមទៀតសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈអ្នកជាសះស្បើយ ចំនួន១០៩នាក់ និង មានអ្នកស្លាប់ថ្មីចំនួន ១នាក់ ដូច្នេះ គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២.៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕
