បច្ចេកវិទ្យា

មិនធម្មតាឡើយ! លេចធ្លាយរូបរាងទូរស័ព្ទថ្មីរបស់ Nokia គ្រាន់តែកាមេរ៉ា៥គ្រាប់ឯណោះ

BY
Khmernote Media
September 8, 2018

កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយទាក់ទងនឹងរូបរាងថ្មីស្មាតហ្វូនក្រុមហ៊ុន Nokia ហើយត្រូវបានគេរំពឹងថា ជាកំពូលស្មាតហ្វូន Nokia 9។ តាមរយៈរូបភាពដែលយើងបានឃើញនេះ គឺផ្នែកខាងក្រោយស្រោបដោយកញ្ចក់ និងអ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ កាមេរ៉ា ដែលមានដល់ទៅ៥គ្រាប់ ហើយសហការជាមួយក្រុមហ៊ុនផលិតកែវលែនក្រុមហ៊ុន Zeiss ថែមទៀតផង ។

រូបភាពមួយនេះមានប្រភពបែកធ្លាយចេញពីប្រទេសចិន ដែលអ្នកខ្លះបាននិយាយថា វាមិនជា Nokia 9 ទេ វាអាចជា Nokia 10 ដែលនឹងចេញនៅពេលខាងមុខទៀត តែយ៉ាងណាក៏មានមតិថា អ្វីដែលអាចមកដល់ពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើស្មាតហ្វូននេះបង្ហាញខ្លួនមែននៅក្នុងឆ្នាំ២០១៨ ដូច្នេះកម្លាំងម៉ាស៊ីនរបស់វាត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីប Snapdragon 845 មានកាមេរ៉ា៥គ្រាប់ដូចរូប និងអាចមានបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: