កូវីដ-១៩

អ្នកឆ្លងជំងឺកូវីដ១៩នៅប្រទេសវៀតណាម បានហក់ឡើងដល់ជាង ២,៣០០ ករណីក្នុងមួយថ្ងៃ កាលពីម្សិលមិញនេះ

BY
autoadmin
July 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៦០៣ ករណីបន្ថែមទៀត កាលពីយប់ថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៃជំងឺ COVID-19 សម្រាប់ថ្ងៃច័ន្ទរបស់ប្រទេសនេះ មានរហូតដល់ ២,៣៦៧ ករណី។ កាលពីម្សិលមិញនេះវៀតណាមធ្វើការប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣ដង ដោយពេលព្រឹកមាន ៦៥៩ ករណី, ពេលរសៀលមាន ១,១០៥ ករណី និងការបូកសរុបចុងក្រោយពេលយប់ចំនួន ២,៣៦៧ ករណីនេះ។

នេះគឺជាលើកដំបូងបំផុតដែលចំនួនឆ្លងប្រចាំថ្ងៃនៅវៀតណាម បានកើនដល់ខ្ទង់ ២,០០០ នាក់ ហើយភាគច្រើននៃអ្នកជំងឺត្រូវបានរកឃើញពីកន្លែងធ្វើចត្តាឡីស័ក​ និងនៅទីក្រុងហូជីមិញ។ ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 បានផុសឡើងនៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ការឆ្លងរាតត្បាតក្នុងសហគមន៍ចំនួន ២៨,៦៣៨ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់ខ្លួន។ ចំណែកទីក្រុងហូជីមិញរកការឆ្លងអាក្រក់ជាងគេ ដោយទីក្រុងនេះតែមួយមានករណីទាំងអស់ ១៤,៧៧៦ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: