ព័ត៌មានជាតិ
ចេះសំណាងឆែកឃេីញទាន់! នារីម្នាក់ពិនិត្យម៉ាស៊ីនឡាន ព្រោះទុកចោលយូរ ស្រាប់តែឃេីញដបអាល់កុលក្នុងម៉ាស៊ីនឡាន សំណាងមិនបានបេីកបរទៅណា
BY Khmernote Media
July 13, 2021
យោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក Thonny Chan Linda បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំមានបទពិសោធន៍ព្រលឹងចុងសក់មួយអោយបងប្អូនប្រុងប្រយ័ត្ន ខ្ញុំមិនដឹងថាដបអាល់កុលនេះមកនៅក្នុងម៉ាស៊ីនឡានខ្ញុំដោយរបៀបណា? តាំងពីថ្ងៃណា? ដឹងត្រឹមតែសំណាងណាស់ដែល ខ្ញុំនៅតែផ្ទះជាង ២០ថ្ងៃមិនចេញទៅណា នេះបើខ្ញុំជិះទៅខេត្ត មិនដឹងថាវាសនាខ្ញុំមិចទេ។

វាកប់ជ្រៅទៅក្នុង ដោយសារទុកឡានចោលយូរពេក ប៉ាគាត់ឆែកខ្សែភ្លើងអី ខ្លាចកណ្តុរកាត់បានគាត់ឃើញ។ ដូច្នេះ តាមគំនិតខ្ញុំ ប្រហែលជាដបអាល់កុលអ្នកលាងឡាន បងប្អូនចេញពីលាងឡាន សូមឆែកអោយច្បាស់ផង ប្រយ័ត្នមានបញ្ហាដូចខ្ញុំ។ 😪😪😪 សំណាងណាស់រាល់ដងខ្ញុំទៅខេត្តរហូត តែមួយរយៈក្រោយ ថាសំណាងក៏បាន ជាប់ចត្តាឡីស័កផង របួសជើងដេរផង ទើបមិនបានប្រើឡានកុំអី ហើុយ😪😪😪 បញ្ជាក់ ដបហ្នឹងមិនមែនរបស់ខ្ញុំភ្លេចទេ មិនដឹងមកពីណា”៕
