ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌឬស្សីកែវ សម្រេចបិទផ្សារ ងិន អាន (ផ្សារទំនប់) រយៈពេល១៤ថ្ងៃ

    BY Khmernote Media July 14, 2021
    រដ្ឋបាលខណ្ឌឬស្សីកែវ សម្រេចបិទផ្សារ ងិន អាន (ផ្សារទំនប់) រយៈពេល១៤ថ្ងៃ

    យោងតាមបង្ហោះឲ្យដឹងពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌឬស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ នៃផ្សារ ងិន អាន (ផ្សារទំនប់) ឲ្យបានជ្រាបថា៖ យោងតាមស្ថានភាពចាំបាច់ ដោយមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។

    រដ្ឋបាលខណ្ឌឬស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារ ងិន អាន (ផ្សារទំនប់) នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ក្នុងសហគមន៍៕

    Share This Post: