ខ្មែរណូត

ស្វែងរក

  • PR

    អស្ចារ្យមែន! foodpanda ពង្រីក​ខ្លួន​ដល់​ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​លើក​ស្ទួយ​អាជី​វកម្ម​អំឡុង​កូវីដ

    BY Liny Chan July 14, 2021
    អស្ចារ្យមែន! foodpanda ពង្រីក​ខ្លួន​ដល់​ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​លើក​ស្ទួយ​អាជី​វកម្ម​អំឡុង​កូវីដ

    ស្វាយរៀង៖ ក្រុមហ៊ុន​ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។ ជាក់ស្តែងក្រុមហ៊ុនដ៏ពេញនិយមមួយនេះបានប្រកាសឲ្យប្រើប្រាស់នៅខេត្តស្វាយរៀងចាប់ពីថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នេះ​តទៅ។​ ​ការ​បន្ត​ពង្រីកអាជី​វកម្ម​របស់​ខ្លួន​តាម​រយៈ​ការបោះជំហាន​ចូល​ដល់​ខេត្ត​ស្វាយរៀង អំឡុង​ពេល​នៃ​​វិបត្តិ​កូវីដ ១៩ នេះ ក៏​បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏ខ្ពស់​របស់ក្រុមហ៊ុន foodpanda ក្នុងការ​ចូល​រួមលើក​ស្ទួច​អាជី​​វកម្ម​ខ្នាត​តូច និង​មធ្យម ផង​ដែរ ​ដើម្បី​ធា​នា​ថាម្ចាស់​អាជី​វកម្ម​ជា​ដៃគូ នៅ​តែ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​រីក​ចម្រើន ទោះបី​ស្ថិតក្នុង​ ស្ថាន​ភាព​លំបាក​បែប​នេះ​ក៏ដោយ​។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ការ​បើកដំណើរការសេវាកម្ម៉ង់អាហាររបស់ខ្លួននៅខេត្តស្វាយរៀង​នេះ ក៏​ជា​ការ​​បង្ហាញពី​ការ​ចាប់​ដៃគូ​យ៉ាង​ស្និត​រមួត​ជាមួយនឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​កូវីដ ១៩ ផង​ដែរ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ផ្ទះ បើ​គ្មាន​ការ​ចាំ​បាច់ក៏ដូច​ជារក្សា​គម្លាត​សុវត្ថិភាព ប៉ុន្តែ នៅ​តែ​អាច​ទិញ​សម្ភារ​ប្រើប្រាស់​សំខាន់ៗ ស្បៀង ភេសជ្ជៈ និង​ម្ហូប​អាហារដ៏​សម្បូរ​បែបបាន ដោយ​គ្រាន់​តែ​ប្រើប្រាស់​​ កម្មវីធីទូរស័ព្ទ (App) foodpanda​។

    អ្នកតំណាង​ក្រុមហ៊ុន foodpanda បាន​បញ្ជាក់​ថា ការ​ដំណើរ​ការសេវាកម្មរបស់ខ្លួននៅ​ខេត្ត​ស្វាយរៀង គឺ​ជា​ការ​បោះជំហាន​មួយផ្សេង​ទៀត ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​គោល​ដៅ​របស់​ខ្លួន ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​ឈាន​មុខ​គេ​នៅកម្ពុជា ក៏ដូច​ជា​ការ​បន្ត​លើកស្ទួយ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម អំឡុង​វិបត្តិ​កូវីដ ១៩​។

    លោក​មាន​ប្រសាសន៍​ថា៖ «ចាប់​ពី​ពេលនេះ ប្រជា​ពល​រដ្ឋ និង​ម្ចាស់​អាជីវករម្មជាដៃគូរបស់ foodpanda កាន់​តែ​មានភាព​ងាយស្រួល​ក្នុង​ជីវ​​ភាព​ប្រចាំ​ថ្ងៃ​លើ​ការ​បញ្ជា​ទិញ និង​លក់ផលិត​ផល​របស់​ខ្លួន ដោយ​ពួក​គាត់​ គ្រាន់​តែ​ប្រើ​ប្រាស់សេវា និង App របស់​យើង​ នោះពួកគាត់​ទទួល​បាន​ទាំង​សុវត្ថិភាព និង​ទទួល​បាន​សេវា​ដឹក​ដល់​ផ្ទះ​រហ័ស​ទាន់​ចិត្ត»​។

    កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូ​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

    ដើម្បី​អប​អរ​ដល់​ការ​ពង្រីក​​សាខា​ថ្មីនេះ foodpanda នៅតែមិនភ្លេចផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេស ជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយ​លោក​អ្នក​គ្រាន់​តែ​ប្រើកូដ «HELLOSVR» ដើម្បីទទួលបានការ ​បញ្ចុះ​តម្លៃ ៥០% រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ ការ​ផ្ដល់ជូនពិសេសសម្រាប់អតិថិជនថ្មីនៅខេត្តស្វាយរៀងតែ​ប៉ុណ្ណោះ។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​បន្ថែម​សុវត្ថិភាព​មួយ​កម្រិត​ទៀត​ដល់ទាំង​បុគ្គ​លិក ដៃគូ​អាជី​វកម្ម និងអតិ​ថិ​ជនពី​កូវីដ ១៩ និង​បង្ហាញពីការ​គិត​ដល់​សហ​គមន៍​ដែល​ខ្លួន​កំពុង​តែ​ប្រតិបត្តិក្រុមហ៊ុន បានរៀប​ចំ​ចាក់​វ៉ាក់​សាំង​​ភ្លាម​ៗ​​ដល់​បុគ្គ​លិក​ទាំង​អស់ ដែលកំពុង​ស្នាក់​នៅ និង​បម្រើ​ការ​ងារ​នៅ​ខេត្ត​ស្វាយ​រៀង។

    ក្រៅពីនេះ foodpanda ​នៅ​តែ​បន្តជួយគាំទ្រសង្គម​តាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយ​ក្រុមការងាររបស់ក្រុមហ៊ុន ក៏​បាន​នាំ​យក​សម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ ១៩ ដូច​អាល់កុល ម៉ាស និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តស្វាយរៀងផងដែរ​។

    កន្លង​មក foodpanda តែង​តែ​​បានចូលរួមជួយដល់សង្គមក៏ដូចជាសហការជាមួយនឹង រដ្ឋាភិបាលកម្ពុជា​ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជា​និច្ច តាមរយៈការផ្តល់អំណោយជាគ្រឿង បរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន៤លើក និងចែក​អាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើក។

    បន្ថែមលើនេះសម្រាប់​ខែ​កក្កដា foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
    ប្រើ​កូដ «Khmernote» ​ទទួល​បានការបញ្ចុះតម្លៃ​ 50% ​រហូតដល់ ៣ដុល្លារ ​សម្រាប់អតិថិជនកុម្មង់ចាប់​ពី ៤​.៥ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​។

    ចុច​ដោន​ឡូត​អេប [foodpanda]( http://onelink.to/fpkh) ដើម្បី​ចុច​ទិញ អាហារឆ្ងាញ់ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

    បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ និង​កំពង់​ឆ្នាំង។​
    តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay