ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩០៥ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៣១,៨៣៩ករណី

    BY autoadmin July 14, 2021
    ព្រឹកនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩០៥ករណី ដែលនាំឱ្យករណីសរុបកើនដល់ ៣១,៨៣៩ករណី

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីនៃជំងឺ COVID-19 ថ្មីចំនួន ៩០៥ ករណី ចេញពីតំបន់ចំនួន ១៥ ដែលធ្វើឱ្យចំនួនឆ្លងសរុបបានកើនដល់ ៣១,៨៣៩ ករណី ។ ភាគច្រើននៃករណីថ្មីនៅតែត្រូវបានរកឃើញពីទីក្រុងហូជីមិញ ជាមួយនឹងករណីថ្មីចំនួន ៦៦៦ ករណីម្នាក់ឯង ហើយមានករណីចំនួន ២០៨ ផ្សេងទៀត មិនត្រូវបានគេស្គាល់ប្រភពនោះទេ។

    ចាប់តាំងពីរលកចុងក្រោយបានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសនេះបានកត់សម្គាល់ការឆ្លងក្នុងសហគមន៍នៅក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ដោយទីក្រុងហូជីមិញមានការឆ្លងច្រើនជាងគេគឺ ១៧,២៣៩ នាក់។ យ៉ាងណាប្រជាជនជាង ៤ លាននាក់ នៃប្រជាជនសរុបទាំង ៩៦ លាននាក់ របស់ប្រទេសនេះបានទទួលវ៉ាក់សាំងបង្ការប្រឆាំងនឹងជំងឺ COVID-19 រួចរាល់ហើយ ខណៈមានពលរដ្ឋ ២៨៣,៨៨៤ នាក់ បានទទួលទាំង ២ ដូស៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: