ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មីមួយនៅខេត្តកោះកុង ប្រើកេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ

    BY Khmernote Media July 15, 2021
    មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មីមួយនៅខេត្តកោះកុង ប្រើកេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ

    ខេត្តកោះកុង៖ ឯកឧត្តម ប៊ុនលើក រដ្ឋលេខាធិការក្រសួងការពារជាតិនិងអាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ថ្មី មួយកន្លែងនៅមជ្ឈមណ្ឌលស៊ីននឹង ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលរៀបចំឡើងដោយប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ ក្រោមមូលនិធិឆ្មាបាត់ ដើម្បីជាតម្រូវការបន្ទាន់ចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលឆ្លងនៅក្នុងខេត្តកោះកុង។

    អគារទាំងមូល អាចផ្ទុកគ្រែអ្នកជំងឺ សរុបបានចំនួនប្រមាណ ៦០០ នាក់។ ការរៀបចំបានសម្រេចប្រមាណជា 300 ជាងគ្រែរួចហើយ ដោយមានការជួយរបស់ក្រុមស្ម័គ្រចិត្តរបស់មហាគ្រួសារ Off road បានចុះជួយក្នុង ការដំឡើងគ្រែដែលធ្វើពីកេសក្រដាស និងបរិក្ខាផ្សេងៗទៀត

    មូលនិធិឆ្មាបាត់ នេះជាគំនិតផ្តួចផ្តើម របស់លោកស្រី តៅ តឿន ទៀ បាញ់ បានបង្កើតនូវមូលនិធិ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្តនឹង ឧកញ៉ា ឯក សៀកឡន ផងដែរ ៕

    Share This Post: