ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ផ្ទុះកូវីដ១៩ នៅផ្សារច្បារអំពៅ រយៈពេល២ថ្ងៃរកឃើញអ្នកវិជ្ជមានជិត២០នាក់

    BY Khmernote Media July 15, 2021
    ផ្ទុះកូវីដ១៩ នៅផ្សារច្បារអំពៅ រយៈពេល២ថ្ងៃរកឃើញអ្នកវិជ្ជមានជិត២០នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអាជីវក​រ​លក់ដូរនៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្ត​រក​ មេរោគកូវីដ១៩ នៅ​ក្នុង​សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ។

    ​ក្រោយរកឃើញ ក្រុម​សន្តិសុខ​ផ្សារ​ ​៣​នាក់ មាន​វិជ្ជមាន កូវីដ១៩ ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បានអំពាវនាវ​ដល់​បងប្អូន​ជា​ អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ទៅធ្វើតេស្ដ។​ ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បានរកឃើញអ្នកឆ្លង ចំនួន​១៧​នាក់បន្ថែមទៀត ក្នុង​នោះ​ ១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ ៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ។

    Share This Post: