ការឆ្លងជំងឺកូវីដ១៩ នៅប្រទេសវៀតណាមកាន់តែអាក្រក់ឡើងៗ ជាមួយនឹងករណីថ្មីចំនួន ៣,៣៧៩ ករណី ដែលជាចំនួនច្រើនបំផុតថ្មីមួយ
- BY
- autoadmin
- July 16, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១,៨៨៩ ករណី នៅយប់ថ្ងៃព្រហស្បតិ៍ផ្ទាល់ ចេញពីតំបន់ចំនួន ២៦, ករណីចំនួន ៦៨៩ ចេញពីកន្លែងធ្វើចត្តាឡីស័ក និងកាលពីព្រឹកព្រលឹមថ្ងៃដដែល ខ្លួនបានកត់ត្រាករណីចំនួន ៨០១ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបទាំងអស់កាលពីម្សិលមិញមានដល់ ៣,៣៧៩ ករណី។

ចាប់តាំងពីថ្ងៃទី២៧ ខែមេសា នៅពេលដែលរលកថ្មីចាប់មានឡើង ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៣៧,២៣៧ ករណី នៅក្នុងក្រុងនិងខេត្តចំនួន ៥៨ ទូទាំងប្រទេស។ នៅថ្ងៃព្រហស្បតិ៍តែមួយ ប្រទេសនេះបានកត់ត្រាករណីសរុបចំនួន ៣,៣៧៩ ករណី ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ទីក្រុងហូជីមិញមានការឆ្លងច្រើនបំផុត ជាមួយនឹងករណីសរុបចំនួន ២១,៤៩៣ ករណី នៅក្នុងរលកនៃការឆ្លងចុងក្រោយនេះ។ ឥឡូវនេះជំងឺ COVID-19 បំប្លែងខ្លួន Delta កំពុងតែវាយប្រហារកាន់តែខ្លាំងមកលើវៀតណាម ដែលបានបង្កើនសម្ពាធកាន់តែខ្លាំងដល់បុគ្គលិកសុខាភិបាល៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






