ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស អំពីការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ
BY Khmernote Media
July 16, 2021
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសំលេងជាពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា តាមស្ថិតិ កុមារ និងយុវវ័យនៅប្រទេសកម្ពុជា មានចំនួនជិត២លាននាក់ ដូច្នេះយើងត្រូវការវ៉ាក់សាំងប្រមាណ ៤លានដូសសម្រាប់ចាក់ចូលកុមារ និងយុវវ័យ។ សូមស្តាប់ប្រសាសន៍លំអិតរបស់សម្តេចខាងក្រោម៖