ខ្មែរណូត

ស្វែងរក

  • PR

    រឿងអ្វីមិនអស្ចារ្យ បើមកសុទ្ធតែតារាល្បីខាងចង្វាក់រ៉ក

    BY Khmernote Media February 26, 2018
    រឿងអ្វីមិនអស្ចារ្យ បើមកសុទ្ធតែតារាល្បីខាងចង្វាក់រ៉ក

    ពិតជាមិនធម្មតាមែន BOOSTRONG ROCK ON FIRE នៅក្រុងព្រះសីហនុយប់ថ្ងៃសៅរ៍នេះ មានសុទ្ធតែចង្វាក់រ៉ក រ៉ក ប្រជុំដោយតារាល្បីៗកប់សេរីតែម្ដង ធ្វើឲ្យឆ្នេរអូរឈើទាលពេញដោយមនុស្សណែនណាន់តាន់តាប់ និងការលោតកញ្ច្រោលសប្បាយតាមចង្វាក់រ៉ក គ្រប់ៗគ្នា។ ពិតជាមិនធ្លាប់មានមែននៅឆ្នេរអូរឈើទាល កំពូលតារាចម្រៀងលោកព្រាប សុវត្តិ ច្រៀងចង្វាក់រ៉កធ្វើឲ្យផ្អើលអ្នកគាំទ្រហោកញ្ច្រាវលោតតាមចង្វាក់រ៉កស្ទើរមិនគួរឲ្យជឿ។ ហើយលើលពីនេះទៅទៀតកំពូលតារាលេងសំលេងរ៉កគឺលោកវង្ស ដារារតនា បានច្រៀងឆ្លងឆ្លើយបទរ៉ក រ៉កជាមួយអធិរាជសំលេង POP គឺលោកព្រាប សុវត្តិ រិតតែកក្រើកហួសការស្មានទាំងបងប្អូនអ្នកក្រុងព្រះសីហនុផ្ទាល់ ទាំងអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ឈរមិនហ្នឹងអង្គុយមិនសុខញាក់ខ្លួនកក្រុកតាមចង្វាក់ភ្លេងសប្បាយគ្រប់គ្នា។

    មិនមែនមានតែប៉ុណ្ណឹងទេ BOOSTRONG ROCK ON FIRE ក៏នៅមានតារារ៉ក រ៉ក កញ្ញារ៉េត ស៊ូហ្សាណា ច្រៀងចង្វាក់រ៉ក រ៉ក រួមគ្នាជាមួយកញ្ញាសុខ សីឡាលី យ៉ាងអស្ចារ្យគួរឲ្យកោតសរសើរនូវសំលេងដ៏ស្រួយស្រះយ៉ាងពិរោះរណ្ដំ។ នៅរាត្រីនេះផងដែរតារាទាំងអស់ក៏បានច្រៀងចម្រៀងចង្វាក់រ៉ករួមគ្នារិតតែធ្វើឲ្យទស្សនិកជននិងបងប្អូននៅក្រុងព្រះសីហនុរំភើបសប្បាយរីករាយមិនចង់ឲ្យការប្រគំតន្ត្រីដ៏អស្ចារ្យមួយនេះបានត្រូវបានបញ្ចប់ឡើយ។

    គួរបញ្ចាក់ផងដែរថានារាត្រីថ្ងៃសៅរ៍ទី 24 កុម្ភៈ នេះក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង បូសស្ត្រង បានរៀបចំការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំមួយមិនធ្លាប់មានពីមុនមកនៅឆ្នេរអូរឈើទាល ក្រោមការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូននៅឆ្នេរអូនឈើទាលផ្ទាល់ ព្រមទាំងមានរង្វាន់ ទូរទស្សន៍ SMART TV និងម៉ូតូកាលីបយុវវ័យ Kawasaki ចែកជូនបងប្អូនយើងនៅក្រុងព្រះសីហនុបានឈ្នះរង្វាន់ជាច្រើនគ្រឿងទៀតផង។


    Share This Post:
    MPO4D jitutoto mpo4d Mpoplay