ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញសាខាខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈ រកឃើញស្ថានីយមួយកន្លែងលក់ប្រេងឥន្ធនៈខ្វះបរិមាណ

    BY Khmernote Media July 16, 2021
    មន្ត្រីជំនាញសាខាខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈ រកឃើញស្ថានីយមួយកន្លែងលក់ប្រេងឥន្ធនៈខ្វះបរិមាណ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន០៣កន្លែង ដែលមានទីតាំងស្ថិតនៅស្រុកពញាក្រែក និងក្រុងសួង ខេត្តត្បូងឃ្មុំ។

    ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ១កន្លែង បានប្រព្រឹត្តអំពើមិនសុច្ចរិតពាក់ព័ន្ធនឹងបរិមាណ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។ ក្រៅពីនោះ មន្រ្តីជំនាញបានដកយកគំរូចំនួន ០៤ គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ដើម្បីវិភាគរកភាពមិនអនុលោមផ្នែកគុណភាពបន្តទៀត៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: