មន្ទីរពេទ្យកុមារអង្គរ ប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ពេលនេះគណៈគ្រប់គ្រងមន្ទីរពេទ្យសំណូមពរឲ្យមានការជួយបរិច្ចាគថវិកា ដោយសារតែខ្វះខាតឧបករណ៍ធ្វើតេស្តរហ័ស និងឯកសណ្ឋានពាក់ការពារពិសេស
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា៖ ការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។

កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។
មន្ទីរពេទ្យកុមារអង្គរ សំណូមពរឲ្យមហាជនចូលរួមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់លោកអ្នកមកកាន់មន្ទីរពេទ្យកុមារអង្គរ!
Please donate! សូមចូលរួមបរិច្ចាគថវិកាមកកាន់គណនីធនាគារមន្ទីរពេទ្យកុមារអង្គរឈ្មោះ Angkor Hospital for Children និងមានលេខគណនីដូចខាងក្រោម៖
1.ធនាគារអេប៊ីអេ (ABA Bank) ៖ 000 853 843 ឬចូលទៅកាន់ ABA Mobile App
2.ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122 ឬចូលកម្មវិធី Wings App
3.ធនាគារស្ថាបនា (Sathapana Bank) ៖ 07808082834100102 ឬចូលកម្មវិធី Sathapana Mobile App
4.ធនាគារអេស៊ីលីដា (ACLEDA Bank) ៖ 01000105696828 ឬចូលកម្មវិធី ACLEDA Mobile App
Tel: 063 963 409
Mobile: 012 725 745 / 016 725 735
Email: ahc@angkorhospital.org

