ព័ត៌មានជាតិ
វត្តចំនួន៤ទីតាំងក្នុងរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមគ្រួសារយកសាច់ញាតិដែលបាត់បង់ជីវិតដោយជំងឺកូវីដយកទៅបូជាបាន
BY Khmernote Media
July 17, 2021
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្តីពីការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំងឺកូវីដ១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែងដែលបានកំណត់ដូចខាងក្រោម៖

រូបតំណាង
១- វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
២- វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣- វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
៤- វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
បញ្ជាក់៖ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។
