កូវីដ-១៩

ព្រឹកថ្ងៃសៅរ៍នេះ វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២,១០៥ ករណីបន្ថែមទៀត

BY
autoadmin
July 17, 2021

វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២,១០៥ ករណី នៅក្នុងតំបន់ចំនួន ១៨ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ មានអ្នកជំងឺចំនួន ១,៧៦៩ នាក់ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមីញ បូករួមករណីចំនួន ១,៣៩១ ពីកន្លែងធ្វើចត្តាឡីស័កនិងតំបន់បិទខ្ទប់ និង ៣៧៨ ករណី ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមផ្សេងទៀត។

គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19  សរុបចំនួន ៤២,៦៦៣ ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ៥៨ ចាប់តាំងពីរលកថ្មីទី៤ បានចាប់ផ្តើមវាយប្រហារតាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ទីក្រុងហូជីមិញមានការឆ្លងខ្ពស់ខ្លាំងជាងគេបំផុត ជាមួយនឹងករណីសរុបចំនួន ២៥,៦៨២ គរណី គិតត្រឹមព្រឹកនេះផ្ទាល់។ ឥឡូវនេះប្រទេសវៀតណាមបានក៏ចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនជាង ៤.២៣ លាននាក់ និង ២៩៨,១៧៧ នាក់ បានទទួលវ៉ាក់សាំង ២លើក គ្រប់ចំនួនហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: