កូវីដ-១៩
ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ១៨៤ នាក់ ក្នុងនោះ១៨២នាក់ជាករណីនាំចូលពីប្រទេសថៃ និង២នាក់ជាករណីឆ្លងក្នុងសហគមន៍
BY Khmernote Media
July 17, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៨៤ ករណី បន្ថែមទៀត នាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៥០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦៤ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤៩៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៩៩៩ នាក់ និងស្លាប់ចំនួន ០៦នាក់៕
